ក្នុងអត្ថបទនេះ
នឹងលើកយកចរណៈ១៥របស់ព្រះសម្មាសម្ពុទ្ធមក និយាយជាបន្តទៅទៀត
គ្រាន់បានជាឈ្នួននៃសតិបញ្ញាក្នុងការសិក្សារិះគិតតទៅ។
ចរណៈ
ប្រែថា “ការប្រព្រឹត្ត, ការត្រាច់ទៅ ឬការដើរ” ។ ចរណៈនេះជាឈ្មោះបដិបទា
របស់ព្រះពុទ្ធជាម្ចាស់ ឬ ពុទ្ធសាវ័ក ដែលព្រះអង្គមានចរណៈដ៏បរិបូណ៌
សំដៅយកការ ប្រព្រឹត្តល្អដោយកាយ វាចា ចិត្តឥតមានបុគ្គលណាមួយ
ចាប់ថ្នាក់ ចោទប្រកាន់ ក្នុងផ្លូវសីលធម៌ ឬ
រង្កៀសចំពោះសេចក្តីប្រព្រឹត្តិព្រះអង្គបានឡើយ។ ចរណៈទាំង១៥
ចែកចេញជា៣ពួកគឺ សីល ជាពួកទី១ សទ្ធម្ម ជាពួកទី២ ឈាន ជាពួកទី៣។
ពួកទី១ សីល
១-សីលសំវរៈ សង្រួមកាយវាចាតាមសិក្ខាបទនៃសីល។
២-ឥន្ទ្រិយ សំវរៈ សង្រួមឥន្ទ្រិយទាំង ៦ បានដល់ ១-ចក្ខុន្ទ្រីយ គឺភ្នែក, ២-សោតិន្ទ្រិយ គឺត្រចៀក, ៣-ឃានិន្ទ្រិយ គឺច្រមុះ, ៤-ជីវ្ហិន្ទ្រិយ គឺអណ្តាត, ៥-កាយិន្ទ្រិយ គឺកាយ និង ៦-មនិន្ទ្រិយ គឺចិត្ត។
៣-ភោជនេ មត្តញ្ញុតា សេចក្តីដឹងប្រមាណក្នុងភោជន។
៤-ជាគរិយានុយោគៈ ប្រកបរឿយៗក្នុងការភ្ញាក់រលឹក។
ពួកទី២ សទ្ធម្ម ៧យ៉ាង
៥-សទ្ធា ការជឿហេតុផលដែលគួរជឿ។
៦-ហិរិ សេចក្តីខ្មាស់បាប។
៧-ឱតប្បៈ សេចក្តីតក់ស្លុតខ្លាចបាប។
៨-ពាហុសច្ចៈ ភាពជាអ្នករៀនសូត្រច្រើន។
៩-វីរយៈ សេចក្តីប្រឹងប្រែង។
១០-សតិ សេចក្តីរលឹកចាំបាន។
១១-បញ្ញា ការដឹងច្បាស់ទូទៅ។
ពួកទី៣ រូបជ្ឈាន
ពាក្យថា “ឈាន” ប្រែថា “ការដុតកំដៅនូវនីវរណៈ, ការពិនិត្យសម្លឹងនូវអារម្មណ៍” ដើម្បី បង្វឹកចិត្តទាល់តែកើត អប្បនាសមាធិជាលំដាប់ តាំងពីឈានថ្នាក់ទាបរហូតដល់ ថ្នាក់ខ្ពស់។
១២-បឋមជ្ឈាន ឈានទី ១ ប្រកបដោយអង្គ៥ គឺ ១-វិតក្កៈ សេចក្ដីនឹកសំដៅឆ្ពោះទៅរក អារម្មណ៍ដែលកំពុង ភាវនា។ ២-វិចារៈ សេចក្ដីរំពឹងពិចារណាអារម្មណ៍ដែលកំពុងភាវនា។ ៣-បីតិ សេចក្ដីឆ្អែតចិត្ត ។ ៤-សុខៈ សេចក្ដីសប្បាយក្នុងចិត្ត។ ៥-ឯកគ្គតា ដំណើរមូលចិត្តស្លុងទៅ ក្នុងអារម្មណ៍តែមួយ។
១៣-ទុតិយជ្ឈាន ឈានទី២ ប្រកបដោយអង្គ៣ គឺ បីតិ សុខៈ ឯកគ្គតា។ លះនូវវិតក្កៈ និង វិចារៈ។
១៤-តតិយជ្ឈាន ឈានទី ៣ ប្រកបដោយអង្គ២ គឺសុខៈ ឯកគ្គតា។ លះវិតក្កៈ វិចារៈ និង បីតិ ។
១៥-ចតុត្ថជ្ឈាន ឈានទី៤ ប្រកបដោយអង្គ២ គឺ ឯកគ្គតា និង ឧបេក្ខា។ លះវិតក្កៈ វិចារៈ បីតិ និង សុខៈ។
ឈាន ទាំងបួនថ្នាក់នេះ ហៅថា រូបជ្ឈាន ជាឈានមានរូបធម៌ជាអារម្មណ៍រាប់បញ្ចូល ក្នុងរូបាវចរភូមិ ។ បុគ្គលអ្នកចម្រើនភាវនា បានសម្រេចផ្លូវឈាន សូម្បីត្រឹមតែ បឋមជ្ឈានប៉ុណ្ណោះ ក៏ជួបប្រទះសេចក្ដីសុខសប្បាយធម្មតា ឆ្ងាញ់ពិសាជាងរសជាតិអ្វីៗ ទាំង អស់។
ព្រះសម្មាសម្ពុទ្ធជាម្ចាស់ទ្រង់បរិបូណ៌ដោយចរណៈទាំង១៥នេះឥតមានខ្វះចន្លោះត្រង់ណាឡើយ។
សិក្សាពាក្យ
រូបជ្ឈាន (រូបុ័ច-ឈាន) ឈានដែលមានរូបធម៌ជាអារម្មណ៍ ។
អប្បនាសមាធិ (អ័ប-ប៉ៈ ន៉ា–) សមាធិដែលចុះស្លុងស៊ប់ក្នុងអង្គឈានពេញបរិបូរ ។
រូបភព (រូប៉ៈភប់) កន្លែងកើតនៃរូបព្រហ្ម។
រូបាវចរ (រូប៉ាវ៉ៈចៈរៈ ឬ-ច; បា. < រូប + អវចរ) ចិត្តដែលត្រាច់រង្គាត់ ឬអន្ទោលទៅ ក្នុងរូបភព ។
រូបាវចរភូមិ (រូប៉ាវៈចៈរៈ ភូម; បា. < រូប + អវចរ + ភូមិ) ភូមិ, ទី ឬថ្នាក់របស់រូបាវចរ ។
ឥន្ទ្រិយ ឬ ឥន្ទ្រីយ៍ (អិន-ទ្រី)ភាវៈជាធំ, ឥស្សរភាព; អានុភាព, អំណាច; គុណានុភាពឬគុណសម្បត្តិរបស់ព្រះឥន្រ្ទឬដែលជាប់ទាក់ទងអំពីព្រះ ឥន្រ្ទកម; រូបកាយ; កម្លាំង, កម្លាំងកាយ; សេចក្ដីដឹង, ប្រាជ្ញា; អារម្មណ៍; មុខការ, នាទី; អាយតនៈខាងក្នុង, ប្រសាទឬប្រសាទរូប : សង្រួម ឥន្រ្ទិយ ប្រុងប្រយ័ត្នអាយតនៈខាងក្នុងមានភ្នែកជាដើម។ ឥន្រ្ទិយ សព្ទនេះមានន័យច្រើនយ៉ាងណាស់, ព. ពុ. ប្រាប់ថាអ្វីដែលជាធំ តាមមុខតាមនាទីរបស់ខ្លួនឬដែលមានបែបភាពផ្សេងដោយឡែកហៅថា ឥន្រ្ទិយ, ដូចជា ភ្នែក ហៅ ចក្ខុន្រ្ទិយ; ត្រចៀក ហៅ សោតិន្រ្ទិយ; ច្រមុះ ហៅ ឃានិន្រ្ទិយ; អណ្ដាត ហៅ ជីវ្ហិន្រ្ទិយ; កាយ ហៅ កាយិន្រ្ទិយ; មនោ ឬ ចិត្ត ហៅ មនិន្រ្ទិយ (ព្រោះអាយតនៈខាងក្នុងទាំង ៦ នេះជាធំក្នុងការទទួល អារម្មណ៍តាមនាទីរបស់ខ្លួន ជាជំនួសគ្នាពុំបាន) ។ (វចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត)

សិក្ខាបទ (–បត់) ចំណែក, មាត្រារបស់សីលឬរបស់វិន័យ ។
នីវរណៈ = ធម៌ដែលជាគ្រឿងរារាំងចិត្តមិនឲបានសម្រេចសេចក្តីល្អ ហៅថា នីវរណធម៌ មាន ៥យ៉ាងគឺៈ
១- កាមច្ឆន្ទៈស្រឡាញ់ចូលចិត្តក្នុងអារម្មណ៍មានរូបជាដើម ដែលជាទីគាប់ចិត្ត។
២- ព្យាបាទៈ ចងចិត្តគំនុំគុំគួនអ្នកដទៃ។
៣- ថីនមិទ្ធៈ ដំណើរដែលចិត្តរុញថយ និងដំណើរងុយងោកងក់។
៤- ឧទ្ធច្ចកុកុក្កុច្ចៈ (អ៊ុត-ធាច់ចៈ – កុកកុច ចៈ) ដំណើរដែលចិត្តរាយមាយនិងរសាប់រសល់។
៥- វិចិកិច្ឆា សេចក្តីសង្ស័យមិនចេះដាច់ស្រេច។

ដោយ ពន្លឺព្រះពុទ្ធសាសនា
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.