អនុត្តរិយៈ ធម្មជាតដ៏ប្រសើរ៦
អនុត្តរិយៈ គឺធម្មជាតដ៏ប្រសើរ ឬធម្មជាតប្រសើរបំផុតនេះមាន៦ យ៉ាង
គឺ៖ ១.ទស្សនានុត្តរិយំទស្សនុត្តរិយៈ ប្រសើរបំផុតដោយការឃើញ
២.សវនានុត្តរិយំសវនានុត្តរិយៈ ប្រសើរបំផុតដោយការស្តាប់
៣.លាភានុត្តរិយំលាភានុត្តរិយៈ ប្រសើរបំផុតដោយការបាន
៤.សិក្ខានុត្តរិយំសិក្ខានុត្តរិយៈ ប្រសើរបំផុតដោយការសិក្សា
៦.អនុស្សតានុត្តរិយំអនុស្សតានុត្តរិយៈ ប្រសើរបំផុតដោយការរលឹករឿយៗ
(អនុត្តរិយសូត្រ បិដកលេខ ៤៦ ទំព័រ ១០ និងសង្គិតិសូត្រ បិដកលេខ ១៩ ទំព័រ ២០៧)
គប្បីជ្រាបសេចក្តីអធិប្បាយក្នុងអនុត្តរិយៈទាំងនេះ ដូចទៅនេះ៖
បទថា អនុត្តរិយានិ សេចក្តីថា (ការឃើញជាដើម) ដែលវៀរចាកវត្ថុដទៃក្រៃលែងជាងឈ្មោះថាអនុត្តរិយ។
បទថា ទស្សនានុត្តរិយំ សេចក្តីថា (ការឃើញព្រះពុទ្ធជាដើម) ជាការឃើញដ៍ប្រសើរ ក្នុងការឃើញរូបទាំង
ទ្បាយក្នុងបទទាំងពួងក៍មានន័យដូចគ្នា ។ អធិប្បាយថា ការឃើញដំរីកែវជាដើម មិនឈ្នោះថា ជាទស្សនា
នុត្តរិយៈ ចំណែកការឃើញព្រះទសពលក្តីព្រះភិក្ខុសង្ឃក្តី ដោយអំណាចសេចក្តីស្រទ្បាញ់ដ៍មាំ ការឃើញ
និមិត្តណានីមួយ មានកសិណ និងអសុភនិមត្តជាដើមក្តីរបស់អ្នកមានសទ្ធាតាំងមាំហើយ ឈ្នោះថា
ទស្សនុត្តរិយៈ ។
ការស្តាប់គុណកថារបស់ក្សត្រជាដើម មិនឈ្នោះថាជាសវនានុត្តរិយៈ ចំណែកការស្តាប់គុណថារបស់
ព្រះរតនត្រ័យ ដោយអំណាចនៃសេចក្តីស្រទ្បាញ់ដ៍មាំក្តី ការស្តាប់ព្រះពុទ្ធវចនៈ គឺព្រះត្រៃបិដកក្តី របស់
អ្នកមានសទ្ធាតាំមាំហើយ ឈ្នោះថាសវនានុត្តរិយៈ ។
ការបានកែវមណីជាដើម មិនមែនជាលាភានុត្តរិយៈចំណែកការបានអរិយទ្រព្យ ៧ ឈ្នោះថាលាភានុត្តរិយៈ។
ការសិក្សាសិស្បៈទាក់ទងនឹងដំរីជាដើម មិនឈ្នោះថាជាសិក្ខានុត្តរិយៈ ចំណែកការបំពេញត្រៃសិក្ខា ឈ្នោះថា
សិក្ខានុត្តរិយៈ ។ ការបម្រើក្សត្រជាដើម មិនឈ្នោះថា ជាបារិចយានុត្តរិយៈ ចណែកការបម្រើព្រះរតនត្រ័យ
ឈ្នោះថា បារិចរិយានុត្តរិយៈ ។ ការរលឹកដល់គុណក្សត្រជាដើម មិនឈ្នោះថាជាអនុស្សតានុត្តរិយៈ ចំណែក
ការរលឹកដល់គុណព្រះរតនត្រ័យ ឈ្នោះថា អនស្សតានុត្តរិយៈ ។
អនុត្តរិយៈទាំង ៦ នេះ ព្រះមានព្រះភាតត្រាស់ទុក ទាំងលោកិយ ទាំងលោកុត្តរ ដោយប្រការដូចពណ៌នា
មកនេះ ។
Saturday, May 10, 2014
Related Posts
ចរណៈ ១៥ យ៉ាង
ចរណៈ ១៥ យ៉ាង ក្នុងអត្ថបទនេះ នឹងលើកយកចរណៈ១៥របស់ព្រះសម្មាសម្ពុទ្ធមក និយាយជាបន្តទៅទៀត គ្រាន់បានជាឈ្នួននៃសតិបញ្ញាក្ន ...សៀវភៅគួរអាន
សៀវភៅគួរអាន សៀវភៅគឺជាប្រភពចំណេះដឹងដ៏សម្បូរបែបសម្រាប់អ្នកសិក្សា ស្រាវជ្រាវ។ ការអានមា ...ជីវប្រវត្តិនៃភិក្ខុវជិរប្បញ្ញោ សាន សុជា
ជីវប្រវត្តិនៃភិក្ខុវជិរប្បញ្ញោ សាន សុជា សេចក្តីបញ្ជាក់ ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ សុជាខ្ញុ ...ឈ្នះសេចក្ដីក្រោធ ដោយសេចក្ដីមិនក្រោធ
ឈ្នះសេចក្ដីក្រោធ ដោយសេចក្ដីមិនក្រោធ ឈ្នះសេចក្ដីក្រោធ ដោយសេចក្ដីមិនក្រោធ អ្នកដែលមានអធិវាសនក្ខន្តីខ្ ...យោបល់ឲ្យកើតអធិវាសនក្ខន្តី
យោបល់ឲ្យកើតអធិវាសនក្ខន្តី យោបល់ឲ្យកើតអធិវាសនក្ខន្តី ពុទ្ធសាសនិកជន ដែលស្ម័គ្រចិត្តប្រតិបត្តិតាមអធិវាស ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment