ជីវប្រវត្តិនៃភិក្ខុវជិរប្បញ្ញោ សាន សុជា
សេចក្តីបញ្ជាក់
ជាបឋម ខ្ញុំសូមជម្រាបពុទ្ធបរិស័ទថា ជីវប្រវត្តិនេះ
សុជាខ្ញុំរៀបចំសរសេរឡើងដោយផ្ទាល់ដៃខ្លួនឯង ។ ជាធម្មតា
ជីវប្រវត្តិនៃបុគ្គលម្នាក់ៗ តែងត្រូវបានសរសេររៀបរាប់ដោយបុគ្គលដទៃ
ជំនួសសាមីជីវិត ។
អ្នកសរសេរតែងតែនិយាយសរសើរ ឬអួតជំនួសម្ចាស់ជីវិត ។ ការនេះ
ព្រោះហេតុអ្វី? ព្រោះអ្នកសរសេរ ពុំបានដឹងចិត្ត
ឬបំណងរបស់សាមីជីវិតច្បាស់លាស់ផង
ចង់លើកតម្កើងនូវតម្លៃនៃជីវិតរបស់បុគ្គលដែលខ្លួនសរសេរផង ។
មូលហេតុនេះហើយ ដែលនាំឲ្យជីវប្រវត្តិ
ខុសឃ្លាតចាកសេចក្តីពិតយ៉ាងច្រើន ។
សុជាខ្ញុំ មិនមែនជាអ្នកប្រាជ្ញ និងមិនមែនជាមនុស្សអស្ចារ្យ
ដែលគេមិនអាចបំភ្លេចបាន ក្រោយពេលដែលលាចាកលោកនោះទេ
ប៉ុន្តែដោយមិនចង់ឲ្យជីវប្រវត្តិរបស់ខ្លួន ពោរពេញដោយភាពអំនួត
ឬមិនត្រឹមត្រូវតាមសេចក្តីពិត
ទើបឆ្លៀតឪកាសដែលខ្លួនកំពុងមានជីវិតនៅឡើយ សរសេរជីវប្រវត្តិនេះឡើង
។ ការសរសេរនេះ ពុំមែនមានន័យថា សុជាខ្ញុំចង់អួតពីជីវិតខ្លួនឯងទេ
គឺមានន័យថា ខ្ញុំគោរពសច្ចធម៌ និងគោរពគណៈសិស្សគ្រប់គ្នា ។
និយាយបែបនេះហាក់ដូចជាខ្ញុំបានដឹងច្បាស់ថា
ខ្លួនឯងត្រូវស្លាប់ពេលណាអ៊ីចឹង ។
តាមពិតខ្ញុំមិនដឹងទេ គ្រាន់តែដឹងតាមព្រះពុទ្ធដីកាថា
ជីវិតមិនទៀង តែសេចក្តីស្លាប់ទៀង ។ សុជាខ្ញុំ
ធ្លាប់មានអាពាធធ្ងន់ស្ទើរតែដាច់ជីវិតច្រើនលើកច្រើនគ្រាមកហើយ
បើមិនសរសេរទុកឲ្យហើយពិតជាហួសពេល,
ដើម្បីកុំឲ្យគេយករឿងមិនពិតទៅសូធ្យភូតភរនៅមុខឈាបនដ្ឋានច្រើន
ពេក ។
ក្រោយពេលដែលសរសេររួច
បើបុណ្យអនុគ្រោះឲ្យជីវិតខ្ញុំរស់បានច្រើនឆ្នាំតទៅទៀត
ខ្ញុំក៏មិនចាំបាច់ចំណាយពេលវេលាឆ្លើយតបសំនួរ
របស់ពុទ្ធបរិស័ទដោយច្រើន ដែលតែងតែចង់ដឹងពីប្រវត្តិរបស់ខ្ញុំដែរ
ហើយប្រវត្តិដែលបានចារទុកក្នុងសំនេរនេះ
មានសេចក្តីពិស្តារជាងការដែលខ្ញុំឆ្លើយផ្ទាល់មាត់ ។
សេចក្តីដូចបានបំភ្លឺមកនេះ សូមមិត្តអ្នកអានជ្រាប ។
ដោយ ពន្លឺព្រះពុទ្ធសាសនា
Wednesday, May 21, 2014
Related Posts
ឪពុកម្ដាយឥឡូវនេះ បានត្រឹមតែចិញ្ចឹម តែមិនបានមើលថែរក្សា
ឪពុកម្ដាយឥឡូវនេះ បានត្រឹមតែចិញ្ចឹម តែមិនបានមើលថែរក្សា ឪពុកម្ដាយឥឡូវនេះ បានត្រឹមតែចិញ្ចឹម តែមិនបានមើលថែរក្សា ...អធិប្បាយចំពោះខន្តីជាតបធម៌
អធិប្បាយចំពោះខន្តីជាតបធម៌ អធិប្បាយចំពោះខន្តីជាតបធម៌ ពួកធម៌ឯណា ដែលកើតឡើងហើយដុតបំផ្លាញបាបធម៌ដ៏ ...ការហ្វឹកហាត់ ការធ្វើ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា
ការហ្វឹកហាត់ ការធ្វើ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា ការហ្វឹកហាត់ ការធ្វើ ហ្វឹកហាត់ចិត្ត និង អប់រំបញ្ញា - ក ...វចនានុក្រមខ្មែរមានជា Software
...ទុកមួយស្នៀតការពារខ្លួន
ទុកមួយស្នៀតការពារខ្លួន ទុកមួយស្នៀតការពារខ្លួនជាពាក្យទំនៀមមួយដែលស្ថិតនៅក្នុងសន្តាន ចិត្តខ្មែរតាំងពីយូរលង់ ...
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.