កប្ប
កប្បនេះចែកចេញជាច្រើនយ៉ាងទៅទៀត ចែកជា២ក៏មាន ជា៣ក៏មាន ជា៤ក៏មាន ជា៦ក៏មាន។
កប្បចែកជា២គឺ
១-សំវដ្ដកប្ប កប្បវិនាស
២- វិវដ្ដកប្ប កប្បចម្រើន
ចែកចេញជាគឺ
១- តេជោសំវដ្ដៈ កប្បវិនាសដោយភ្លើង
២- អាចោសំវដ្ដៈ កប្បវិនាសដោយទឹក
៣- វាយោសំវដ្ដៈ កប្បវិនាសដោយខ្យល់។
ចែកចេញជា៤គឺ
១- អាយុកប្ប ខួបអាយុ គឺខួបអាយុក្ខ័យមនុស្ស
២- អន្តរាកប្ប កំណត់អាយុក្ខ័យចុះនិងខ័យឡើង គឺមនុស្សមានអាយុក្ខ័យ ចុះដល់១០ឆ្នាំស្លាប់ ហើយខ័យឡើងវិញដល់អាយុមួយអាសំខេយ្យ, ការខ័យចុះទៅហើយខ័យឡើងមកវិញមួយលើកៗ ហៅថា អន្តរាកប្បមួយៗ។
៣- អសំខេយ្យកប្ប កំណត់យកអន្តរាកប្ប៦៤ដងហៅអាអសំខេយ្យកប្បមួយ។
៤- មហាកប្ប កំណត់យកអសំខេយ្យកប្ប៤ដង ទើបហៅថាមហាកប្បមួយ។
ចែកជាបួនទៀតគឺ
១- សំវដ្ដកប្ប គិតតាំងពីពេលដែលកប្បវិនាសទៅទន់នឹងវិនាសអស់រលីង។
២- សំវដ្ដដ្ឋាយិកប្ប គិតតាំងពីពេលដែលកប្បវិនាសអស់រលីងទៅទល់នឹងពេលដែលកកើតឡើងទៀត។
៣- វិវដ្ដកប្ប គិតតាំងពីពេលដែលកប្បកើតឡើងទៅទល់នឹងពេលដែលព្រះអាទិត្យ ព្រះចន្ទកើតមាន។
៤- វិវដ្ដដ្ឋាយិកប្ប គិតតាំងពីពេលដែលព្រះអាទិត្យ ព្រះចន្ទកើតមានទៅទល់នឹងពេលដែលកប្បវិនាសទៅវិញ។
ចែកជា៦គឺ
១- សារកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹងតែ១ព្រះអង្គ
២- មណ្ឌកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង២ព្រះអង្គ
៣- រវកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង៣ព្រះអង្គ
៤- សារមណ្ឌកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង៤ព្រះអង្គ
៥- ភទ្ទកប្ប កប្បដែលមានព្រះពុទ្ធត្រាស់ដឹង៥ព្រះអង្គ
៦- សុញ្ញកប្ប កប្បដែលគ្មានព្រះពុទ្ធត្រាស់។
ដកស្រង់ចេញពីសៀវភៅ កប្បកថា
ដោយ ពន្លឺ ព្រះពុទ្ធសាសនា
0 comments:
Post a Comment
Click to see the code!
To insert emoticon you must added at least one space before the code.