តួនាទីព្រះពុទ្ធសាសនា

Wednesday, May 21, 2014

សៀវភៅ​គួរ​អាន

សៀវភៅ​គួរ​អាន 

 

 

 

 

 សៀវភៅ​គឺ​ជា​ប្រភព​ចំណេះ​ដឹង​ដ៏​សម្បូរ​បែប​សម្រាប់​អ្នក​សិក្សា​ ស្រាវជ្រាវ​។ ការ​អាន​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​ជិវិត​មនុស្ស។ ការ​ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ ឲ្យ​យល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។ ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ្យចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។ ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង? ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។

ខាង​ក្រោម​នេះ​គឺ​ជា​សៀវភៅ​ល្អ​ៗ​ដែល​អាច​ជួយ​បង្កើន​ចំណេះ​ដឹង​ និង​ពង្រឹង​សមត្ថភាព​គិត​ពិចារណា​។​

១. សាង​ខ្លួន​ឯង​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង

២. មនោមយិទ្ធិ​ និពន្ធ​/រៀបរៀង​ដោយ ស៊ា ប៊ុន​ភេង

៣. នយោបាយ​អប់​រំ​ខួ​ក្បាល​ និពន្ធ​/រៀបរៀង​ដោយ ម៉ៅ សុវណ្ណា​

៤. សកល​ចិន្តា និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៥. បញ្ហា​នរក សួគ៌ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៦. បញ្ហា​អនាគត និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៧. និពាន្ត​នៅ​ឯណា? ​និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ ជុំ

៨. គឹម​ វូ​ឈុង សហគ្រិន​ចំណាន គ្រប់​មាគ៌ា​សុទ្ធ​តែ​ក្រាល​ដោយ​មាស

៩. ល្បិច​ទល់​មេឃ (៣ភាគ) និពន្ធ​/រៀបរៀង​ដោយ គឹម​ ឃាង

១០. កំពូល​មេដឹកនាំ​ពិភព​លោក (៣​ភាគ)

១១. ជន​មាន​ឥទ្ធិល​នៅ​អាស៊ី (២​ភាគ)

១២. ស្រីហិតោបទេស (៤ភាគ) និពន្ធ​/រៀបរៀង​ដោយ ភិក្ខុ​ ប៉ាង​ ខាត់

១៣. គតិ​លោក (១០​ភាគ) និពន្ធ​/រៀបរៀង​ដោយ សុតន្ត​ប្រិយជា ឥន្ទ

១៤. ព្រះ​បាទ​ធម្មិក និពន្ធ​/រៀបរៀង​ដោយ ឥន្ទ​បញ្ញោ​ភិក្ខុ ហេង មណី​ចិន្តា

១៥. លក្ខខណ្ឌ​របស់​មេដឹកនាំ និពន្ធ​/រៀបរៀង​ដោយ ម៉ា​ស៊ឺ​ស៊ី​តា ខូណូ​ស៊ឺ​កិ

១៦. លះ​កង្វល់​ផ្តល់​សុខ និពន្ធ​/រៀបរៀង​ដោយ អ៊ុន ទឹម

១៧. ចិត្ត​សាស្ត្រ​អនុវត្តន៍ និពន្ធ​/រៀបរៀង​ដោយ អ៊ុន​ ទឹម

១៩. ពុក​អ្នកមាន​បង្រៀន​កូន​អ្នក​ក្រ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ​ ឫទ្ធី

២០. ធ្វើ​ម៉េច​អោយមាន​លុយ និពន្ធ​/រៀបរៀង​ដោយ សាឡូម៉ូន្ស ម៉ាយណ៍

២១. ឯកសារ​មហា​បុរស​ខ្មែរ

២២. មូល​ដ្ឋាន​គ្រឹះ​នៃ​ទំនាក់​ទំនង និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៣. មូល​ដ្ឋាន​គ្រឹះ​នៃ​ការនិយាយ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៤.​ ភាសាកាយ​វិការ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៥. ញញឹម​អាយុវេទ (២​ភាគ) និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

២៦. សិល្បៈ​លួង​លោម និពន្ធ​/រៀបរៀង​ដោយ ហ៊ុន​ គឹម​ស៊ា

២៧. សុជីវធម៌​ប្រចាំគ្រួសារ និពន្ធ​/រៀបរៀង​ដោយ សុង​ ស៊ីវ

២៨.​ សុជីវធម៌​សម្រាប់​បុរស​និង​ស្រ្តី និពន្ធ​/រៀបរៀង​ដោយ ក. សាន់ នាង

២៩. ទំនាម​ទំលាប់​និង​ប្រពៃណីខ្មែរ និពន្ធ​/រៀបរៀង​ដោយ ឧកញ៉ា​មហា​មន្ត្រី ញឹក នូវ

៣០. ប្រវត្តិ​សាស្ត្រ​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ ត្រឹង ងារ

៣១. សង្គម​វិជ្ជា​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ សរ សារុន

៣២. អរិយធម៌​ខ្មែរ​-មន និពន្ធ​/រៀបរៀង​ដោយ កែប វ៉ាន់ឌី

៣៣. អរិយធម៌​ខ្មែរ​ និពន្ធ​/រៀបរៀង​ដោយ លោក​ស្រី ត្រឹង​ ងា

៣៤. បាត់​ដំបង​សម័យ​លោក​ម្ចាស់ (​ខ្មែរ+អង់​គ្លេស) និពន្ធ​/រៀបរៀង​ដោយ តូច ឈាង

៣៥. ក្រមុំ​ចូល​ម្លប់​និង​ពិធី​រើស​គូស្រករ និពន្ធ​/រៀបរៀង​ដោយ គិន ណន

៣៦. ​កំណត់​ហេតុ​ជីវតាក្វាន់

៣៧. វប្បធម៌​និង​អរិយធម៌​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ សរ​ សារុន

៣៨. វប្បធម៌​ឥណ្ឌា​-ខ្មែរ និពន្ធ​/រៀបរៀង​ដោយ គង់ នឿន

៣៩. ចលនា​អារ្យធម៌ និពន្ធ​/រៀបរៀង​ដោយ សុង ស៊ីវ

៤០. បញ្ហា​វប្បធម៌ និង​អរិយធម៌ និពន្ធ​/រៀបរៀង​ដោយ វ៉ាន់ ឌី​កាអុន

៤១. អត្ថាធិប្បាយ​ វប្បធម៌​-អរិយធម៌​ខ្មែរទូទៅ និពន្ធ​/រៀបរៀង​ដោយ ហួត រេចសួ

៤២. អាទិទេព​ក្រុង​អង្គរ និពន្ធ​/រៀបរៀង​ដោយ ថាច់ វ៉ាន់ផាត និង​កែវ ​សុភុន

៤៣. មគ្គុទ្ទេសក៍​នគរ​ និពន្ធ​/រៀបរៀង​ដោយ អាចារ្យ ប៉ាង ខាត់

៤៤. ពិធី​ប្រចាំ​ដប់​ពី​រខែ​ និពន្ធ​/រៀបរៀង​ដោយ ពេជ្រ សល់

៤៥. តន្ត្រី​ និង​ ជីវិត និពន្ធ​/រៀបរៀង​ដោយ អ្នក​ស្រី កែវ ណារុំ

៤៦. ប្រជុំ​វប្បធម៌​ (ខេមរយានកម្ម) និពន្ធ​/រៀបរៀង​ដោយ ឡុង ផ្លែង

៤៧. ពូជ​អ្នក​ចំបាំង និពន្ធ​/រៀបរៀង​ដោយ បណ្ឌិត ប៊ិត ស៊ាងលឹម

៤៨. ឧបករណ៍​តន្ត្រី​បុរាណ​កម្ពុជា

៤៩. អត្ថាធិប្បាយ​ទស្សនវិជ្ជា និពន្ធ​/រៀបរៀង​ដោយ សរ សារុន

៥០. មហា​​ទស្សន​វិទូ​និង​ទស្សនវិជ្ជា​ក្នុង​លោក (២ភាគ) និពន្ធ​/រៀបរៀង​ដោយ សុខ សុត្ថាល

៥១. ទស្សនវិជ្ជា​ឥណ្ឌា​និង​ពហុទេព​និយម (២ភាគ) និពន្ធ​/រៀបរៀង​ដោយ សុខ​ សុត្ថាល

៥២. ចរិត​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ ប៊ុណ្ណចន្ទ ម៉ុល​

៥៣. គុកនយោបាយ និពន្ធ​/រៀបរៀង​ដោយ ប៊ុណ្ណចន្ទ ម៉ុល​

៥៤. កំណាព្យ​មើល​ផែន​ដី​ខ្មែរ​សម័យ​ប៉ុល​ពត និពន្ធ​/រៀបរៀង​ដោយ ជួន ម៉េន

៥៥. ច្បាប់​ក្រម​ង៉ុយ

៥៦. ច្បាប់​ផ្សេងៗ

៥៧. កំណាព្យ​គុកកាមកិលេស និពន្ធ កេង វ៉ាន់សាក់

៥៨. កំណាព្យ​ចិត្ត​ក្រមុំ និពន្ធ កេង វ៉ាន់សាក់

៥៩. កំណាព្យ​បុប្ផា​ខ្មៅ និពន្ធ​ គយ សារុន

៦០. សង្ខេប​ទសជាតក និពន្ធ​/រៀបរៀង​ដោយ បណ្ឌិតមហា​ ឈឹម សុមេន៍

៦១. ទាន​ទស្សនៈ និពន្ធ​/រៀបរៀង​ដោយ ធម្មបាល ខៀវ​ ជុំ

៦២. សូក្រាត និពន្ធ​/រៀបរៀង​ដោយ រស់ ចន្ត្រាបុត្រ​

៦៣. សូក្រាត​បិតា​ទស្សនវិជ្ជា និពន្ធ​/រៀបរៀង​ដោយ ស មេត្តា

៦៤. មហាត្មៈគន្ធី​ដោះស្រាយ​វិបត្តិ​ដោយ​ទស្សន​វិជ្ជា​អហិង្សា និពន្ធ​/រៀបរៀង​ដោយ សុខ សុត្ថាល

៦៥. វេយ្យាករណ៍​ខ្មែរ​ពិស្តារ និពន្ធ​/រៀបរៀង​ដោយ ពូវ អ៊ុម

៦៦. វិភាគ​អក្សរ​សិល្ប៍​ខ្មែរ​ និពន្ធ​/រៀបរៀង​ដោយ វ៉ាន់​ឌី កាអុន

៦៧. ដើម​កំណើត​អង្គរ និពន្ធ​/រៀបរៀង​ដោយ ម៉ារ បូរ

៦៨. កំរង​គុណ​ធម៌ និពន្ធ​/រៀបរៀង​ដោយ ច័ន្ទ ឫទ្ធី

៦៩. កំណាព្យ​ស្នេហ៍​មាស និពន្ធ​ គង្គ​ ប៊ុន​ឈឿន

៧០. បណ្តាំកវី និពន្ធ​ គង្គ​ ប៊ុន​ឈឿន

៧១. ២៤ ម៉ោង​ដើម្បី​សុខភាព និពន្ធ​/រៀបរៀង​ដោយ វេជ្ជបណ្ឌិត លី​ ចេងហ៊ុយ

៧២. សំដី​មាស​នៃ​ប្រធានាធិបតេយ្យ​អាមរិក​៤២​រូប និពន្ធ​/រៀបរៀង​ដោយ អ៊ុយ​ សុភ័ក្រ្ត

៧៣. ប្រពៃ​ណី​ថ្វាយ​បង្គុំ​និង​សំពះ​ខ្មែរ និពន្ធ​/រៀបរៀង​ដោយ អ៊ុន ទឹម

៧៤. ភាសិត​សំរាយ និពន្ធ​/រៀបរៀង​ដោយ តៅ ហ៊ីង

 

ដោយ ពន្លឺព្រះពុទ្ធសាសនា

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments:

Post a Comment